បុរសដែលមានបំផុតលើលោក បង្ហាញផ្លូវអ្នកទៅរកភាពមានបាន

អ្នកនិពន្ធ: VONG REAKSMEY


2024-09-30 03:37:46

ប្រភេទអត្ថបទ: អាជីវកម្ម

បុរសនេះគឺជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោក
គឺJohn D. Rockefeller ។
ទោះបីជាគាត់មិនមានអ្វីទាល់តែសោះនៅវ័យក្មេង គ្រួសារក្រីក្រ ហូបមិនគ្រប់។
ប៉ុន្តែគាត់អាចក្លាយជាអ្នកមានបំផុតរបស់ពិភពលោក។
ខាងក្រោមនេះគឺជាអាថ៌កំបាំងទាំង ៥ ដែលគាត់បានបន្សល់ទុកបន្ទាប់ពីគាត់ស្លាប់៖
1. ប្រសិនបើចង់មាន ចូរទៅចាប់ផ្តើមរកស៊ីឬអាជីវកម្ម
John D. Rockefeller បានដឹងថា ទោះបីជាមានដំណែងមានប្រាក់ខែខ្ពស់ក៏ដោយ អាជីវកម្មគឺជាមធ្យោបាយតែមួយគត់ដើម្បីឈានទៅជីវិតមានបាន។
2. ធ្វើការសម្រាប់ខ្លួនអ្នក
បើអ្នកមិនមានកម្រោងផ្ទាល់ខ្លួនឬក្តីស្រមៃសម្រាប់ធ្វើនោះទេ អ្នកដទៃនឹងជួលអ្នកអោយសម្រេចក្តីស្រមៃរបស់ពួកគេ ហើយអ្វីដែលទទួលបានគឺប្រាក់ខែ
មិនមែនអ្នកត្រូវមិនធ្វើការអោយគេនោះទេ តែគ្រាន់តែត្រូវាឆ្លៀតធ្វើកម្រោងផ្ទាល់ដែលអាចជាផ្លូវនាំអ្នកទៅកាន់ជីវិតដែលអ្នកចង់បាន
អ្នកកាន់តែធ្វើការឱ្យអ្នកដទៃ អ្នកកាន់តែក្រ។
ក្លាយជាអ្នកមានមិនមែនជាការកសាងក្តីសុបិនអោយអ្នកដទៃនោះទេ។
វាគឺនិយាយអំពីការងារសម្រាប់ខ្លួនអ្នក និងអនុញ្ញាតឱ្យអ្នកដទៃធ្វើការឱ្យអ្នក។

3. ទ្រព្យសម្បត្តិពិតប្រាកដកើតឡើងបានតែតាមរយៈប្រាក់ចំណូលអកម្មប៉ុណ្ណោះ
"បង្កើតប្រភពចំណូលអកម្ម ហើយរស់នៅក្នុងជីវិតដែលអ្នកចង់បាន"។
បើអ្នកមិនទាន់អាចរកវិធីរកលុយពេលអ្នកកំពុងគេងទេ អ្នកនឹងធ្វើការអោយគេពេញមួយជីវិត
អត្ថប្រយោជន៍ដ៏ធំនៃអាជីវកម្មគឺថាអ្នកអាចជួញដូរលុយជាមួយពេលវេលា។
ដូច្នេះដោយការវិនិយោគប្រាក់លើការបង្កើតលុយឬជួលអ្នកដទៃធ្វើការអោយអ្នក។
អ្នកទទួលបានពេលវេលារបស់អ្នកមកវិញ ហើយរកលុយក្នុងពេលតែមួយ។
4. អ្នកមិនអាចសម្រេចគោលដៅធំដោយការធ្វើតែម្នាក់ឯងនោះទេ
វាពិបាកណាស់ក្នុងការធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។
អ្នកត្រូវការក្រុមការងារដ៏អស្ចារ្យមួយ។
អ្នកត្រូវតែមានទំនាក់ទំនងល្អក្នុងសង្គម រួសរាយរាក់ទាក់ និងមានតម្លៃគ្រប់គ្រាន់ដើម្បីទាក់ទាញដៃគូ និងបុគ្គលិកដែលមានសក្តានុពល។
ប្រសិនបើអ្នកបរាជ័យក្នុងជំហាននេះ វានឹងពិបាក។

5. ជ្រើសរើសមនុស្សដែលអ្នកនឹងដើរជាមួយគឺសំខាន់

មនុស្សគ្រប់គ្នាដឹងពាក្យថា:
"អ្នកគឺជាផលបូកនៃមនុស្ស 5 នាក់ដែលអ្នកចំណាយពេលច្រើនបំផុតជាមួយ" ។
ហើយវាដូចគ្នាសម្រាប់អាជីវកម្ម។
បើអ្នកដើរជាមួយអ្នករៀន អ្នកនឹងក្លាយជាអ្នករៀន
បើអ្នកដើរជាមួយអ្នករកស៊ី អ្នកនឹងប្រហែលក្លាយជាអ្នករកស៊ី

ចូលរួមជាមួយពួកយើង:

អត្ថបទដោយ: VONG REAKSMEY

hello, My name is Reaksmey I’m an architect and content creator I am really passionate about learning and creating something new, sharing something good to society. especially interested in design, Fitness ,Technology, and business.

ពាណិជ្ជកម្ម