1.គ្រប់គ្រងពេលវេលាអ្នកអោយមានប្រសិទ្ធភាព
អ្នកមិនមែនខ្ចិលនោះទេ គ្រាន់តែអ្នកមិនបានរៀបចំថ្ងៃរបស់អ្នកអោយមានភាពរៀបរយ
-ក្រោកពីព្រលឹមយ៉ាងហោចណាស់ពីរម៉ោងមុនអ្នកទៅរៀនឬធ្វើការ
-បង្កើតបញ្ជីកិច្ចការដែលត្រូវសម្រេច និងពេលវេលាកំណត់ក្នុងការសម្រេចវា
-ផ្តោតលើការធ្វើការសម្រេចតាមកាលវិភាគដែលអ្នកបានកំណត់
2. ផ្តោតលើរឿងមួយអោយសម្រេចសិន
មនុស្សភាគច្រើនមានអារម្មណ៍ស្រ្តេស ច្របូកច្របល់ដោយសារពួកគេមានកិច្ចច្រើនត្រូវសម្រេច
-ធ្វើដូចនេះ ជ្រើសកិច្ចការមួយដែលសំខាន់ជាងគេហើយព្យាយាមប្រើការផ្តោតទាំង ១០០%របស់ធ្វើវាអោយហើយសិន ចាំគិតពីរឿងផ្សេងទៀត
-អ្នកណាក៏ចង់សម្រចគោលដៅដែរ តែមានតែមនុស្សតិចណាស់ដែលផ្តោតធ្វើវា
ចន្លោះកណ្តាលនៃគោលដៅនិងភាពជោគជ័យនៃការសម្រេចគោលដៅរបស់អ្នកគឺជាការផ្តោត
3. ផ្តោតលើការអភិឌ្ឍន៍តិចតួចរាល់ថ្ងៃ
អ្នកមិនអាចឈានទៅដល់កាំទី ១០០ នោះទេ បើអ្នកមិនឆ្លងកាត់កាំទី ១
-ចាប់ផ្តើមផ្តោតដោយការអានមួយទំព័រ
-ចាប់ផ្តើមដោយការសរសេរ ១០ ពាក្យ
-ចាប់ផ្តើមដោយការធ្វើលំហាត់ប្រាណ ១០ នាទីក្នុងមួយថ្ងៃ
-ចាប់ផ្តើមឥឡូវនេះ
ការជំរុញខ្លួនអ្នករីកចម្រើន ១% ជារៀងរាល់ថ្ងៃក្នុងពេលមួយឆ្នាំអ្នកនឹងរីកចម្រើន ៣៧ដង
ការផ្លាស់ប្តូរតិចតូចវានឹងនាំទៅការសម្រេចកិច្ចការធំ
4 .ផ្តោតលើរឿងដែលអ្នកគ្រប់គ្រងបាន និង អ្វីដែលអ្នកធ្វើបានល្អបំផុត
ផ្លាស់ប្តូរពីប្រៀបធៀបចំណុចអវិជ្ជមានរបស់ខ្លួននឹងអ្នកដទៃ សួរខ្លួនអ្នកនូវសំណួរទាំងនេះ
-តើអ្វីជាចំណុចកម្រ ឬ អ្វីដែលធ្វើអោយខ្ញុំពិសេសជាងអ្នកដទៃ
-តើអ្វីដែលខ្ញុំធ្វើបានល្អបំផុត
-តើខ្ញុំត្រូវធ្វើបែបណាទើបអោយខ្ញុំរីកចម្រើនជាងមុន
-តើចំំណុចណាដែលខ្ញុំត្រូវដុសខាត់បន្ថែម
ការផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីបញ្ហារបស់អ្នក ជាជាងការផ្តោតលើបញ្ហាវានឹងធ្វើអោយឆ្លាតវៃ លេងខ្លាចបញ្ហា យកបញ្ហាប្រឈមជាឪកាសអភិវឌ្ឍន៍