សមាគមនិស្សិតខ្មែរនៅសារធារណរដ្ឋកូរ៉េ បានចូលរួមក្នុងកម្មវិធី «CAPK-AYNK Mentoring Program» ដែលរៀបចំឡើងដោយ ASEAN-KOREAN CENTRE នៅទីក្រុង BUSAN

អ្នកនិពន្ធ: NHOUN SOPHEAK


2024-03-10 08:41:43

ប្រភេទអត្ថបទ: ព័ត៌មាន

កាលពីថ្ងៃទី០៥ ដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមនិស្សិតខ្មែរនៅសារធារណរដ្ឋកូរ៉េ មានកត្តិយសដែលបានចូលរួមក្នុងកម្មវិធី «CAPK-AYNK Mentoring Program» ដែលរៀបចំឡើងដោយ ASEAN-KOREAN CENTRE ដែលមានរយៈពេល១យប់ ២ថ្ងៃនៅលើទឹកដីទីក្រុង ប៊ូសាន្ត (BUSAN) នៃសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះបានអញ្ចើញចូលរួម ដោយសមាជិកសមាគមនិស្សិតបរទេសចំនួន ១០ប្រទេស ដែលស្ថិតក្នុងប្រទេសជាសមាជិកអាស៊ាន (ASEAN) ផងដែរ។

កម្មវិធីបានណែនាំពីចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត ដើម្បីផ្សព្វផ្សាយពីភាពរីកចម្រើន និងអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដល់សមាជិកនិស្សិតបរទេស ដែលកំពុងបន្តសិក្សា និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ។ ជាពិសេសកម្មវិធីបានរៀបចំណែនាំជួបសម្តែងការគួរសមជាមួយលោកលោកសាស្ត្រចារ្យ Utai Uprasen ដែលល្បីល្បាញប្រចាំ Pukyong National University នៅទីក្រុងប៊ូសាន្ត។ កម្មវិធីបានរៀបចំដំណើរទស្សនៈកិច្ចសិក្សា តំបន់ៗសំខាន់ពាក់ព័ន្ធASEAN និងពិភាក្សាផ្តល់ជាមតិល្អៗ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ដើម្បីផ្តល់ឱកាសដល់សមាគមនិស្សិតខ្មែរបានស្គាល់ និងរៀនសូត្រ និងអាចពង្រីកការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីនិស្សិតកម្ពុជាទៅសមាជិកនិស្សិតបរទេសអាស៊ាន។

ការជួបជុំពោលពេញដោយភាពកក់ក្តៅជាទីបំផុតសម្រាប់ពេលវេលាដ៏មានតម្លៃក្នុងការបង្កើតចំណងមិត្តភាពរវាង ASEAN-KOREA Centre ជាមួយសមាជិកនិស្សិត ដែលមកពី ១០ប្រទេសផ្សេងគ្នាដែលមានក្នុងសមាជិកអាស៊ាន។

ប្រភពអត្ថបទព័ត៌មាន៖ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ CSAK

សូមទស្សនារូបភាពបន្ថែម៖

ចូលរួមជាមួយពួកយើង:

អត្ថបទដោយ: NHOUN SOPHEAK

ស្រលាញ់ការអាន និងចូលចិត្តចែករំលែកចំណេះដឹង។ជាតិ សាសនា ព្រះមហាក្សត្រ។(ជាតិនិយម)

ពាណិជ្ជកម្ម