ការរៀនភាសាចិនឲ្យបានលឿនអាចជាដំណើរដែលលំបាកនិងងាយធ្វើអោយអ្នកបាក់ទឹកចិត្ត ជាមួយនឹងឪកាសដែលអ្នកអាចនិយាយទៅកាន់មនុស្សរាប់ពាន់លាននាក់ ភាសាចិនបើកឱកាសសម្រាប់ការធ្វើដំណើរ អាជីវកម្ម និងការអភិវឌ្ឍផ្ទាល់ខ្លួន។ ខាងក្រោមនេះជាវិធីសាស្រ្តសម្រាប់ជួយអ្នករៀនភាសាចិនបានឆាប់ចេះជាងមុន។
១. កំណត់គោលដៅច្បាស់លាស់
មុននឹងអ្នកសម្រេចចិត្តថាចូលរៀនភាសាចិន សូមកំណត់ថាហេតុអ្វីបានជាអ្នកចង់រៀនភាសាចិន មិនថាសម្រាប់ការធ្វើដំណើរ អាជីវកម្ម ឬចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ការកំណត់គោលដៅច្បាស់លាស់នឹងជួយអ្នកទប់មិនឲ្យបាត់បង់ការលើកទឹកចិត្ត។
២. ធ្វើឲ្យខ្លួនឯងចូលទៅក្នុងបរិស្ថាននៃការនិយាយភាសាចិន
ហាត់ការស្ដាប់: ការធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងបរិស្ថានភាសាណាមួយវាជាភាពចាំបាច់នៃការពង្រឹងភាសារបស់អ្នក។ ស្ដាប់ចម្រៀងចិន ពាក្យពេចន៍ និងមើលរឿងនិងរឿងនិយាយភាសាចិនជាដើម។ នេះនឹងជួយអ្នកធ្វើឲ្យជាប់ក្នុងការស្ដាប់ការបញ្ចេញសម្លេង និងការប្រើប្រាស់ភាសាប្រចាំថ្ងៃ។
ហាត់ការនិយាយជាប្រចាំ: ហាត់និយាយជាមួយអ្នកនិយាយភាសាចិនឲ្យបានញឹកញាប់ ប្រើវិធីទំនាក់ទំនងដូចជា HelloTalk ឬ Tandem ដើម្បីរកមិត្តនិយាយភាសា។
៣. រៀនពាក្យមូលដ្ឋាន និងឃ្លាដំបូង
ផ្តោតសំខាន់លើឃ្លា និងពាក្យដែលមានប្រយោជន៍ក្នុងការសន្ទនាប្រចាំថ្ងៃ អ្នកអាចកត់ពាក្យថ្មីរៀងរាល់ថ្ងៃ ដែលអ្នកបានជួបមិនថាតាមរយការអានសៀវភៅ ការមើលរឿង ឬតាមបណ្តាញសង្គមជាដើម។
៤. យល់អំពីសំឡេងនៃភាសាចិន
ភាសាចិនគឺជាភាសាមានសំឡេង ដែលមានន័យថាសំឡេងនៃពាក្យអាចផ្លាស់ប្តូរន័យរបស់វា ការប្តេជ្ញារៀនអំពីការផ្លស់ប្តូរអំពីសំឡេងទាំងបួនជាទីចាំបាច់។ ហាត់ដោយប្រើធនធានសំឡេង ហើយព្យាយាមធ្វើដូចអ្នកនិយាយភាសាដើមដើម្បីបំពេញការបញ្ចេញសំឡេងរបស់អ្នក។
៥. ប្រើកម្មវិធីនិងធនធានអនឡាញសម្រាប់ការរៀនភាសា
កម្មវិធីនិងគេហទំព័រច្រើនអាចជួយអោយការរៀនរបស់អ្នកកាន់តែងាយស្រួល៖
- កម្មវិធី: Duolingo, HelloChinese, SuperTestនិង LingoDeer គឺល្អសម្រាប់អ្នករៀនកម្រិតដំបូង
- គេហទំព័រ: ChineseSkill, FluentU, និង Memrise ផ្តល់ជូននូវវគ្គសិក្សា និងមាតិកាសកម្មដើម្បីពង្រឹងការរៀនរបស់អ្នក។
- ឆានែល YouTube: ឆានែលដូចជា "ChineseClass101" និង "Learn Chinese with Yoyo" ផ្តល់វីដេអូឲ្យមើលឥតគិតថ្លៃដែលទាំងមានព័ត៌មាន និងគួរឱ្យចាប់អារម្មណ៍។
៦. សិក្សាអំពីតួអក្សរចិន (Hanzi)
ចាប់ផ្តើមដោយរៀនតួអក្សរដែលគេស្គាល់ច្រើនបំផុត ហើយធ្វើការចាប់ផ្តើមរៀនសរសេរ ភាសាចិនគឺជាភាសដែលពិបាកសរសេរបំផុតមួយដូច្នេះអ្នកនឹងមានអារម្មណ៏បាក់ទឹកចិត្តផងដែរតែកុំបារម្ភបើអ្នកមិនមានការចាំបាច់ក្នុងការប្រលងសរសេរជាភាសាចិនទេ អ្នកគ្រាន់តែអាចនិយាយស្តាប់ និងអាចមើលយល់ភាសាចិនវាគឺល្អណាស់ទៅហើយ។ ឧបករណ៍ដូចជា Skritter និង Pleco គឺល្អសម្រាប់ការហាត់សរសេរ និងស្គាល់តួអក្សរ វាគឺជា app បកប្រែពាក្យងាយស្រួលប្រើប្រាស់ និង អាចសរសេរបើអ្នកមិនអាចអានពាក្យទាំងនោះ។
៧ រៀនអំពី Chinese Pinyin
Pinyin គឺសំខាន់មែនទែនក្នុងអាននឹងសរសេរភាសាចិន ការសរសេរលើ Keyboard គឺពិតជាចាំបាច់ចេះ Pinyin ។ Pinyinគឺជាសំនៀងក្នងការប្រកបេពាក្យនិយាយមួយៗនៃភាសាចិន។
៨. ហាត់អាន និងសរសេរ
ចាប់ផ្តើមដោយអានអត្ថបទសាមញ្ញដូចជាសៀវភៅកុមារ ដែលបានបង្កើតសម្រាប់អ្នករៀនភាសា ការសរសេរកំណត់ហេតុឬការបញ្ចេញមតិខ្លីៗជាភាសាចិនអាចពង្រឹងជំនាញសរសេររបស់អ្នកបានយ៉ាងខ្លាំង។ ជាបន្តទៀត អានសារព័ត៌មាន ប្លក់ និងអត្ថបទលំបាកជាងនេះដើម្បីពង្រីកវាក្យសព្ទ និងការយល់ដឹងរបស់អ្នក។
៩. ត្រូវមានអត់ធ្មត់
តម្រូវមានកាលវិភាគសិក្សាប្រចាំថ្ងៃ និងអនុវត្តតាមវា ភាពជាប្រចាំគឺជាវិធីសាស្រ្តសម្រាប់ការរៀនភាសា ទោះបីជាសិក្សាពេលខ្លីក្នុងថ្ងៃនិមួយៗក៏អាចប្រសើរជាងការមិនសិក្សា ការរៀនភាសាគឺត្រូវចំណាយពេលច្រើន ប៉ុន្តែការអនុវត្តជាប្រចាំនឹងនាំមកនូវការរីកចម្រើនល្អ។