•ទៅក្លឹបហាត់ប្រាណរាល់ថ្ងៃ ទោះបីជាអ្នកហត់ក៏ដោយ ការធ្វើលំហាត់មិនមែនគ្រាន់តែជាការកសាងសាច់ដុំនោះទេ តែវាជាការកសាងវិន័យផ្ទាល់ខ្លួន។
•ធ្វើការសម្រេចគោលដៅអ្នក ទោះបីជាអ្នកគ្មានកម្លាំងចិត្តក៏ដោយ
បុរសត្រូវតែដឹកនាំដោយវិន័យ គោលបំណងដ៏ច្បាស់លាស់ មិនមែនការលើកទឹកចិត្តនោះទេ
•អ្នកជាកូនប្រុសតែម្នាក់គត់ ដែលអាចផ្លាស់ប្ដូរជោគជ័យវាសនាគ្រួសារអ្នកបាន ដូច្នេះគ្រប់ជំហានដែលអ្នកដើរត្រូវតែប្រយ័ត្ន និងដើរដោយមានគោលបំណង និង ផែនការច្បាស់លាស់
•សូមកុំអោយមនុស្សស្រី រំខានដល់ការសម្រេចមហិច្ឆតាអ្នកអោយសោះ ធ្វើអោយឪពុកម្ដាយអ្នកមានជីវិតដ៏ល្អប្រសើរសិន ចាំគិតពេលក្រោយក៏មិនហួសពេលដែរ
• បើអ្នកចំណាយពេលដេញតាមនុស្សស្រីចុងក្រោយអ្នកនឹងបាត់បង់អ្វីគ្រប់យ៉ាង តែបើអ្នកដេញតាមក្តីស្រមៃនិងទ្រព្យសម្បត្តិនោះអ្នកនឹងបានអ្វីគ្រប់យ៉ាង ព្រោះថាមនុស្សស្រីចង់បានមនុស្សប្រុសដែលកំពុងចំណាយពេលដេញតាមក្តីស្រមៃ និង ទ្រព្យសម្បត្តិ មានទំនួលខុសត្រូវមិនមែនមួយថ្ងៃៗចំណាយពេលដេញតាមមនុស្សស្រីនោះទេ។
•អ្នកមានជីវិតតែមួយសម្រាប់រស់ ដូច្នេះកុំចាំជិតក្រោយ ធ្វើការប្រឹងប្រែង រកលុយអោយបានច្រើន ហើយរស់នៅជីវិតដែលអ្នកតែងតែស្រមៃ។
អ្នកជាបុរស ដូច្នេះសូមកុំស្ទាក់ស្ទើគ្រាន់តែធ្វើអ្វីដែលជាគោលដៅរបស់អ្នក
អ្នកនិពន្ធ: VONG REAKSMEY
2024-09-15 01:26:34
ប្រភេទអត្ថបទ: អាជីវកម្ម
Subscribe
ដើម្បីទទួលបានពត៍មានថ្មីៗពី Camkodaily
អត្ថបទដោយ: VONG REAKSMEY
hello, My name is Reaksmey I’m an architect and content creator I am really passionate about learning and creating something new, sharing something good to society. especially interested in design, Fitness ,Technology, and business.