ការអានសៀវភៅអោយជាប់លាប់អាចនឹងពិបាកពិសេសនៅពេលយើងខ្ចិលឬមិនមានអារម្មណ៍ចង់អាន

អ្នកនិពន្ធ: VONG REAKSMEY


2024-08-12 09:40:49

ប្រភេទអត្ថបទ: អាជីវកម្ម

-កំណត់គោលដៅច្បាស់លាស់នៃការអានអំពីអ្វីដែលអ្នកចង់បានពីការអាន ប្រសិនបើអាច សូមចាប់ផ្តើមពីអានសៀវភៅដែលអ្នកចាប់អារម្មណ៍ជាមុនសិន។ វាអាចជួយឲ្យអ្នករួមបញ្ចូលនូវមេរៀននិងការចងចាំបានយ៉ាងល្អ។ អ្នកអាចកំណត់គោលដៅដែលអ្នកចង់បានពីការអាន ដូចជាចង់ពង្រឹងភាពជាអ្នកដឹងនាំ ការនិយាយជាសាធារណះ ការបង្កើនប្រសិទ្ធភាពការងារនិងការសិក្សាជាដើម។
-កំណត់ថាអ្នកចាំបាច់ត្រូវអានដើម្បីអ្វី ទោះជាវាសម្រាប់ថ្នាក់រៀន ការងារ ឬការបង្កើនចំណេះដឹងផ្ទាល់ខ្លួនក៏ដោយ ការមានគោលបំណងអាចជំរុញអ្នកអោយមានទម្លាប់អានសៀវភៅរាល់ថ្ងៃ។
- បែងចែកសៀវភៅឬឯកសារដ៏ធំបំផុតទៅជាប្រភេទនិងកិច្ចការតូចៗ ដូចជាអានតែ ២០ទំព័ររាល់ថ្ងៃជាដើម។
- កំណត់ពេលវេលាពិសេសនិមួយៗសម្រាប់អាន ដូចជាអានពេលព្រឹកម៉ោង ៧ បន្ទាប់ពីឆុងកាហ្វេហើយ អានបណ្តើរញាំកាហ្វេបណ្តើរ។
- កត់ចំណាំ ប្រើ marker hightlight លើឃ្លាដែលមានអត្ថន័យដែលលើកទឹកចិត្តអ្នកជាដើម។
- រកកន្លែងដែលមានបរិយាកាសល្អ និងមិនមានការរំខានក្នុងការអាន អាននៅបណ្ណាល័យ តាមសួនច្បារ នៅហាងកាហ្វេជាដើម។
- បើអ្នកមិនអារម្មណ៍ចង់អានឬខ្ចិលខ្លាំងមិនចង់អានចាប់ផ្តើមអាននៅត្រឹម ១០-១៥ នាទី។ ភាពជាប់លាប់គឺសំខាន់ណាស់ក្នុងជំរុញអ្នកអោយបន្តការបង្កើនការរីកចម្រើន។
- បន្សល់ទុករង្វាន់តូចៗមួយបន្ទាប់ពីអ្នកបានអានរួច ដូចជា អាហារសម្រន់ ពេលសម្រាកខ្លី ឬធ្វើអ្វីដែលអ្នកចូលចិត្ត។
- ប្រសិនបើអ្នកប្រទះឃើញថាលំបាកក្នុងការអានសៀវភៅ សាកល្បងស្ដាប់ការសង្ខេបសៀវភៅជាសំឡេង ឬស្តាប់តាមការបកប្រែសម្រាប់ការចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើង:

អត្ថបទដោយ: VONG REAKSMEY

hello, My name is Reaksmey I’m an architect and content creator I am really passionate about learning and creating something new, sharing something good to society. especially interested in design, Fitness ,Technology, and business.

ពាណិជ្ជកម្ម